CAMEMIS ប្រព័ន្ធគ្រប់គ្រង​អប់រំ​នៅ​ប្រទេស​ជឿនលឿន

CAMEMIS ជាប្រព័ន្ធគ្រប់គ្រងការអប់រំ (Software) ដែលប្រើប្រាស់នៅលើគេហទំព័រ សម្រាប់គ្រឹះស្ថានសិក្សានានា ដែលជួយបង្កើនប្រសិទ្ធភាពការងារ លើការគ្រប់គ្រងការសិក្សារបស់សិស្ស និស្សិតបានងាយស្រួល។

កម្មវិធីនេះនាំចូលដោយក្រុមហ៊ុន ខេមហ្វឺស តិចណូឡូជី

ប្រព័ន្ធនេះ ផ្ដល់លទ្ធភាពក្នុងការបញ្ចូលព័ត៌មានសិស្ស បញ្ចូលពិន្ទុប្រឡង និងកិច្ចការ តាមរយៈសៀវភៅសិក្ខាគារិក បង្កើតកាលវិភាគសិស្ស តាមដានអវត្តមានសិស្ស និងគ្រប់គ្រងសិស្សលើផ្នែកផ្សេងៗទៀត។ជាមួយប្រព័ន្ធ CAMEMIS ធ្វើអោយការងាររដ្ឋបាលស្មុគស្មាញ ស្ថិតក្នុងកម្រិត អប្បបរមា និងកាត់បន្ថយការចំណាយ។ បុគ្គលិក និងសិស្ស អាចចំណេញពេលវេលាបានយ៉ាងច្រើន ដើម្បីស្វែងរកព័ត៌មានដែលចង់បាន។

ក្នុង CAMEMIS ផ្តល់មុខងារក្នុងការវាយតម្លៃសព្វបែបយ៉ាង ហើយការធ្វើសេចក្តីសម្រេច អាចត្រូវបានរៀបចំឲ្យប្រសើរជាងមុន ដោយសារការទទួលបានទិន្នន័យជាក់លាក់។ មិនតែប៉ុណ្ណោះកម្មវិធីនេះ គឺចែកចាយដោយឥតគិតថ្លៃ ដល់សាលា រៀនគ្រប់កម្រិតសម្រាប់កម្ពុជា។

 

ចេញផ្សាយដោយ Sabay News
កាលពី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយ dy.bunnara