ខេមមីស (CAMEMIS) កម្ពុជា​រួម​ជា​មួយ​សាកល​វិទ្យាល័យ​ឡឺ​ហាយ​(Lehigh University)បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ព័ត៌​មាន​អប់រំ​លើ​មុខ​ងារសុខភាព​សិស្ស​និង​មុខ​ងារ​គ្រប់គ្រង​អតីត​សិស្ស​បញ្ចប់​ការសិក្សា​ (Alumni) សម្រាប់​អង្គការ​ Caring for Cambodia

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះខេមមីស(CAMEMIS) កម្ពុជារួមជាមួយសាកលវិទ្យាល័យឡឺហាយ សហរដ្ឋអាមេរិក(Lehigh University)បាន ចុះកិច្ចព្រមព្រៀងរួមគ្នាក្នុងភាពជាដៃគូលើគម្រោងដើម្បីអភិវឌ្ឍ ប្រព័ន្ធគ្រប់ គ្រងព័ត៌មានអប់រំលើ មុខងារ សុខ ភាពសិស្ស (Health Student)និងមុខងារគ្រប់គ្រងអតីតសិស្សបញ្ចប់ការសិក្សា (Alumni Module)សម្រាប់អង្គការ Caring for Cambodia។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ខេមមីស (CAMEMIS) កម្ពុជារួមជាមួយ សាកលវិទ្យាល័យឡឺហាយសហរដ្ឋអាមេរិក (Lehigh University) បានចុះកិច្ចព្រមព្រៀងរួមគ្នាក្នុងភាពជាដៃគូលើគម្រោងដើម្បីអភិវឌ្ឍ ប្រព័ន្ធគ្រប់ គ្រងព័ត៌មានអប់រំលើ មុខងារ សុខ ភាពសិស្ស (Health Student)និងមុខងារគ្រប់គ្រងអតីតសិស្សបញ្ចប់ការសិក្សា (Alumni Module)សម្រាប់អង្គការ Caring for Cambodia។

លោក ស៊ុន រ៉ាពីដតំណាង ខេមមីស (CAMEMIS) កម្ពុជា បានរៀបរាប់ថាប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ ខេមមីស (CAMEMIS) ដែលជាប្រព័ន្ធមួយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសាលារៀន សាកលវិទ្យាល័យឬស្ថាប័នអប់រំនានា ក្នុង ព្រះរាជាណាចក្រ កម្ពុជាដើម្បីគ្រប់គ្រងការងាររដ្ឋបាលសំខាន់ៗ របស់សាលារៀនទាំងមូលដូចជាការគ្រប់គ្រងសិស្ស គ្រូ បង្រៀន ម៉ោងបង្រៀន ការបង់ថ្លៃរបស់សិស្សការបង់ប្រាក់ខែគ្រូបង្រៀន មុខវិជ្ជា គ្រប់គ្រងថ្នាក់រៀននិងបរិក្ខារសិក្សាកាល វិភាគសិក្សា វិន័យ វត្តមាន ពិន្ទុ សៀវភៅសិក្ខាគារិកជាដើម។ លោកបានបន្ថែមថា ជាការពិតណាស់ ប្រទេសកម្ពុជានៅមិនទាន់មានសាលារៀន ឬសាកល វិទ្យាល័យណាមួយដែលដាក់អោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំដែលមានលក្ខណៈស្របតាមបទដ្ឋានអន្តរជាតិ និង អាចប្រើប្រាស់បាននៅលើបណ្តាញអីនធឺណែតនោះទេ បើទោះបីជាមានការប្រើប្រាស់កម្មវិធីគ្រប់គ្រងសិស្ស ឬគណនេយ្យខ្លះៗ តែពិតជាមានតិចតួចណាស់។

ហេតុដូចនេះហើយ បានជាខេមមីស (CAMEMIS) ត្រូវបានអភិវឌ្ឍឡើង ដែលនឹងលើកប្រសិទ្ធិភាពការងារ ក៏ដូចជាកាត់បន្ថយ ការ ចំណាយ និងពេលវេលា ព្រមទាំងដោះស្រាយបញ្ហាស្មុគស្មាញរដ្ឋបាលរបស់សាលារៀន ឬសាកលវិទ្យាល័យនានា ហើយដែល នឹង ជួយជំរុញលើកស្ទួយវិស័យអប់រំនៅកម្ពុជាយើង។

លោកសាស្ត្រាចារ្យ Ronald Craneអ្នកដឹកនាំគម្រោងរបស់សាកលវិទ្យាល័យ ឡឺហាយសហរដ្ឋអាមេរិក (Lehigh University) បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យមាន គម្រោង សហប្រតិបត្តិការ ជាមួយអង្គការ Caring for Cambodiaដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងអប់រំសម្រាប់ បម្រើអោយ សាលារៀនក្នុង ខេត្តសៀមរាបទាំង ២៣ កន្លែងដែលមានចំនួនសិស្ស ប្រមាណ ៦៥០០នាក់។បន្ទាប់ពី ក្រុមអ្នកជំនាញរបស់សាកលវិទ្យាល័យ បានចុះដោយផ្ទាល់ដើម្បីប្រមូលព័ត៌មានវិភាគពីតម្រូវ ការរបស់សាលារៀនទាំងនោះ ក្រុមអ្នកជំនាញរបស់សាកលវិទ្យាល័យ បាន ផ្តល់ អនុសាស្រ្ត និងជ្រើសរើសការប្រើប្រាស់ ប្រព័ន្ធ គ្រប់គ្រងព័ត៌មានអប់រំ ខេមមីស (CAMEMIS)ដោយហេតុថារាល់មុខងាររបស់ ខេមមីស (CAMEMIS)បានបំពេញសេចក្តីត្រូវ ការទាំងស្រុងសម្រាប់គ្រប់គ្រងសាលារៀន និងមានជម្រើសជាច្រើនភាសា ជា ពិសេសភាសា អង់គ្លេស និងខ្មែរ ហើយក្រុមអ្នក ជំនាញ នឹង ធ្វើការអភិវឌ្ឍបំពេញបន្ថែមប្រព័ន្ធនេះលើមុខងារសុខភាពសិស្ស និង មុខងារគ្រប់គ្រងអតីតសិស្សបញ្ចប់ការសិក្សា។

មុខងារសុខភាពសិស្ស (Health Student) គ្រប់គ្រងលើប្រវត្តិសុខភាពរបស់ សិស្ស នីមួយៗ ព័ត៌ចាក់ថ្នាំវ៉ាក់សាំងកំណត់ត្រាអំពី បញ្ហាធ្មេញ ពេលវេលាណាត់ជួបជាមួយគ្រូពេទ្យនាថ្ងៃអនាគត។ល។ចំពោះ មុខងារ គ្រប់ គ្រងអតីតសិស្សបញ្ចប់ការសិក្សា(Alumni Moduleគ្រប់គ្រងលើលទ្ធផលក្រោយការសិក្សារបស់សិស្សព្រមទាំងកត់ត្រា នូវ ព័ត៌មាន ក្រោយបញ្ចប់ការសិក្សាដូចជាការងារ ជាដើម។

សូមជម្រាបថា បន្ទាប់ពីប្រកាសដាក់អោយប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ ខេមមីស (CAMEMIS)តាម ប្រព័ន្ធ ផ្សព្វផ្សាយ នានារួចមកខេមមីស (CAMEMIS) កម្ពុជា បានទទួលការស្នើសុំចុះឈ្មោះប្រើប្រាស់ជាបន្តបន្ទាប់ពីសាលារៀន និង សាកលវិទ្យាល័យនានា។ ខេមមីស (CAMEMIS) កម្ពុជា បាននឹងកំពុងរៀបចំបទបង្ហាញ ក៏ដូចជាវគ្គបណ្តុះបណ្តាលនេះ ជា បន្តបន្ទាប់ទៀត ទៅតាមសំណូមពររបស់គ្រឹះស្ថានអប់រំនានា ៕

ព័ត៌មានលម្អិតសូមអាន

www.camemis.com.kh

www.lehigh.edu

www.caringforcambodia.org